លោក សម រង្ស៊ី ចាក​ចេញពី​កម្ពុជា​តែម្នាក់ឯង ទៅ​បរទេស​ទាំងយប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 July, 2015 ក+ ក-

​ភ្នំពេញ​៖ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ឡើង​យន្តហោះ ចាក​ចេញពី​កម្ពុជា ឆ្ពោះទៅកាន់​ប្រទេស​អូស្ត្រាលី ទាំងយប់តែម្នាក់ឯង តាម​ជើងយន្តហោះ Thai Airways ជើងយន្តហោះ​លេខ​TG 585 កាលពី​ម៉ោង ៨ និង ២០ នាទី យប់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៥។

ការចាកចេញដ៏អាថ៌កំបាំងរបស់លោក សម រង្ស៊ី នាពេលនេះ ធ្វើឡើងនៅក្រោយពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីចៅក្រម សាលាដំបូងរាជធានីបានសម្រេចផ្តន្ទាទោស សកម្មជន និងមន្ត្រី គណបក្សសង្គ្រោះជាតិ១១នាក់ ឲ្យជាប់ពន្ធនាគារ ម្នាក់ៗពី៧ ឆ្នាំ ទៅ២០ ឆ្នាំ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ម្សិលមិញនេះ។

ទោះជាយ៉ាងណាក្តី ក៏ព្រឹកថ្ងៃទី២២នេះ គណបក្សសង្គ្រោះជាតិ មិនទាន់ឃើញមានប្រតិកម្មបែបណានៅឡើយ ចំណែកការចាក ចេញរបស់លោកសម រង្ស៊ី ក៏មិនដឹងថា លោកទៅដើម្បីធ្វើអ្វីនោះដែរ៕

Untitled-1