ដោយប៉ៃនសុផល
ខេត្តកំពង់ចាម ៖ ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃការរាតត្បាតរបស់វីរុសកូវីដ-១៩ (COVID-19) នៅទូទាំងប្រទេសកម្ពុជា និងសកល លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃដឹកនាំដោយផ្ទាល់បានរៀបចំយុទ្ធនាការចែកអំណោយជួនដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាត។
នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នំា២០២០នេះ លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានដឹកនំាក្រុមការងារចុះចែកអំណោយជួនដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាតដែលជាអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តមវេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកជើងព្រៃ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រនៅក្នុងឃុំផ្តៅជុំចំនួន ១០គ្រួសារ។
សមាសភាពនៃការរួមមានលោកវរសេនីយ៍ឯកប្រាក់ សុគន្ធ អធិការស្រុកជេីងព្រៃ លោកខាត់ សុខនរួមជាមួយក្រុមការងារ លោកមេឃុំ លោកមេភូមិនឹងមន្ដ្រីក្រោមឱវាទ។
ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ៥០គីឡូក្រាម ត្រីខ ៥កំប៉ុង ទឹកដោះគោខាប់ ៣កំប៉ុង សាប៊ូលាងដៃ ១ដុំ មី ១កេះ ទឹកស៊ីអ៉ីវ ២ដប ស្ករស ១គីឡូក្រាម និងថវិកាចំនួន ៤ម៉ឺនរៀល។
ដោយឡែកនាព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០២០នេះលោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃអមដំណេីរដោយលោកវរសេនីយ៍ឯកប្រាក់ សុគន្ធ អធិការស្រុកជេីងព្រៃ នឹងលោកខាត់ សុខនរួមជាមួយនឹងក្រុមការងារបាននាំយកអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តមវេង សាខុន ចែកជួនបងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាតរស់នៅឃុំគោករវៀង ស្រុកជេីងព្រៃ ចំនួន11 គ្រួសារទៀត។
ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ៥០គីឡូក្រាម ត្រីខ ៥កំប៉ុង ទឹកដោះគោខាប់ ៣កំប៉ុង សាប៊ូលាងដៃ ១ដុំ មី ១កេះ ទឹកស៊ីអ៉ីវ ២ដប ស្ករស ១គីឡូក្រាម និងថវិកាចំនួន ៤ម៉ឺនរៀលផងដែរ ។
ក្នុងឱកាសនោះដែរលោក អូត ឈាងលី ក៍ណែនាំបងប្អូនប្រជាពលរដ្ឋទាំពីរឃុំរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-19នឹងវីធីការការពារជម្ងឺកូវីដ-19ដោយលាងដៃនឹងសាប៊ួ អាកុល ជែលអោយបានញឹកញាប់នឹងជៀសនៃការជួបជុំ៕