ចំនួនអ្នកឆ្លងជំងឺ COVID-19 ទូទាំងពិភពលោកកើនដល់២,៦៣៧,៤១៤នាក់
បរទេស ៖ គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០ នេះ ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ ២,៦៣៧,៤១៤ករណីហើយ ក្នុងនោះមនុស្សសរុប ១៨៤,២០៤នាក់ស្លាប់ និង៧១៧,៦២៥នាក់ជាសះស្បើយឡើងវិញ។ នេះបើយោងតាមគេទំព័រអន្តរជាតិ Worldometer។
ជំងឺរាតត្បាតសកល COVID-19 នៅពេលនេះបានឆ្លងចូលដល់ប្រទេស និងដែនដីសរុបចំនួន២១០ ហើយក្នុងនោះប្រទេសធំៗដែលមានករណីឆ្លង រហូតដល់រាប់សែនករណីនោះមានដូចជា សហរដ្ឋអាមេរិក, អេស្ប៉ាញ, អ៊ីតាលី, បារាំង, អាល្លឺម៉ង់ និងចក្រភពអង់គ្លេស៕