វៀតណាម បញ្ចប់វិធានការ “គម្លាតសង្គម ” ក្រោយអត់មានករណីឆ្លងកូវីដ១៩ថ្មី
ហូជីមិញ ៖ វៀតណាម អត់មានជួបករណីកូវីដ១៩ថ្មី ប្រមាណ១សប្តាហ៍មកហើយ ពោលគឺមានអ្នកជំងឺចំនួន ២៦៨នាក់ ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ខណៈអ្នកជាសះស្បើយ កើនដល់ ២២៣នាក់។ នេះបើយោងតាមសារព័ត៌មាន Vietnam News។
ការមិនរកឃើញករណីថ្មីបែបនេះ បានធ្វើឱ្យវិធានការគម្លាតសង្គម ឬ Social Distancing ត្រូវបានដកចេញវិញហើយ នៅក្រុងធំៗដូចជា ហាណូយ និងហូជីមិញ ចាប់ពីថ្ងៃទី២៣ ខែមេសានេះ។ ជាមួយគ្នានេះ សេវាមួយចំនួន ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។ ចំណែកបណ្តាខេត្តចំនួន ៥៩ផ្សេងទៀត ដែលស្ថិតក្នុងហានិភ័យកម្រិតទាប កំពុងត្រៀមឱ្យសិស្សចូលរៀននៅសាលាវិញផងដែរ៕