ព្រះសីហនុ៖ទីតាំងស្តុកលាក់ឈើខុសច្បាប់មួយកន្លែង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកកំពង់សីលា សហការជាមួយកម្លាំងមូលដ្ឋាន និងរដ្ឋបាលព្រៃឈើចុះរឹបអូសយកទៅរក្សាទុក រួមនិងគណបញ្ជាការឯកភាព ដឹកនាំដោយលោកអភិបាលស្រុកកំពង់សីលាលោក តុប ពេញ ចុះបង្ក្រាបទីតាំងស្តុកឈើមួយកន្លែងស្ថិតក្នុងចំការអាកាស្យាក្រុមហ៊ុនអាមេរិកាំង ក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកគំពង់សីលា ។
សមត្ថកិច្ចបានរាយការណ៍ថា វត្ថុតាងរួមមាន ឈើ៣ប្រភេទចំនួន១៤០ដើម មានមុខកាត់៤គុណ១២ ប្រវែង៤ម៉ែត្រ ចំនួន១៨ដើម,ប្រវែង៥ម៉ែត្រចំនួន៦៩ដើម,ប្រវែង៦ម៉ែត្រចំនួន១១ដើម ,ប្រវែង៧ម៉ែត្រចំនួន ២៨ដើម,ប្រវែង៨ម៉ែត្រចំនួន១៤ដើម ស្មើនឹង៣,៧៩៣ម៉ែត្រគូប។
បច្ចុប្បន្ន ឈើល្មើសត្រូវបានរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើកំពង់សីលារង់ចាំមានចំណាត់ការជាថ្មីតាមនីតិវិធី៕