វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយថាការធ្វើកំណែទម្រង់ជាមូលដ្ឋានរបស់អង្គការសុខភាពពិភពលោកគឺចាំបាច់ បន្ទាប់ពីការដោះស្រាយរបស់ខ្លួនលើការឆ្លងរាតត្បាតសកលនៃជំងឺCOVID -19 ហើយថា សហរដ្ឋអាមេរិកដែលជាម្ចាស់ជំនួយធំបំផុត របស់អង្គការសុខភាពពិភពលោកអាចនឹងមិនផ្ដល់មូលនិធិ ដល់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិមួយនេះទៀតទេ។ នេះបើយោងតាមប្រភពពី CNA។
នៅពេលដែលលោក Pompeo ចាប់ផ្តើមវាយប្រហារថ្មីៗ លើក្រុមប្រឹក្របស់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ ក្រុមអ្នកប្រជាធិបតេយ្យនៅក្នុងសភាតំណាងសហរដ្ឋអាមេរិកបានចោទប្រកាន់រដ្ឋបាល Trump ថាបានព្យាយាមទម្លាក់កំហុសលើអង្គការសុខភាពពិភពលោក (WHO) ដើម្បីបង្វែរអារម្មណ៍របស់ខ្លួនចេញពីការដោះស្រាយការផ្ទុះឡើងនៃជំងឺ COVID -19។
នៅក្នុងលិខិតផ្ញើជូនប្រធានាធិបតីលោក Donald Trump ពួកគេបានអំពាវនាវឱ្យមានការផ្ដល់ឡើងវិញ នូវមូលនិធិរបស់សហរដ្ឋអាមេរិកភ្លាមៗដែលលោក Trump បានបង្កកកាលពីសប្ដាហ៍មុន ដោយចោទប្រកាន់អង្គការសុខភាពពិភពលោកថា ផ្ដោតការយកចិត្តទុកដាក់តែលើប្រទេសចិន និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ចិនអំពីការផ្ទុះឡើងនេះជំងឺនេះ។
យ៉ាងណាមិញ ប្រមុខអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃពុធថា លោកសង្ឃឹមថា រដ្ឋបាលលោក Trump នឹងពិចារណាឡើងវិញលើការផ្អាកការផ្ដល់មូលនិធិរបស់ខ្លួន ប៉ុន្តែការផ្ដោតសំខាន់របស់លោក គឺលើការបញ្ចប់ការរាលដាលជំងឺសកលនេះ និងជួយសង្គ្រោះជីវិតមនុស្ស៕