បារាំងមានមនុស្ស៣៨៩ នាក់ស្លាប់ក្នុងមួយថ្ងៃដោយសារកូរ៉ូណា
បារាំង ៖ ប្រទេសបារាំងបានរាយការណ៍ថា ក្នុងរយៈពេល២៤ម៉ោងមានមនុស្ស៣៨៩ នាក់ស្លាប់បន្ថែមទៀតដោយសារវិរុសកូវិដ១៩ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសបារាំងកើនឡើងដល់២២.២៤៥ នាក់។ នេះបើយោងតាមប្រភពពី CNA។
មន្ត្រីសុខាភិបាល លោក Jerome Salomon បានប្រាប់អ្នកយកព័ត៌មានថា ក្នុងចំណោមអ្នកស្លាប់ថ្មីខាងលើគឺ មាន៣០៥ នាក់នៅក្នុងមន្ទីរពេទ្យ និង៨៤នាក់នៅក្នុងមណ្ឌលថែទាំ។ លោកថា ចំនួនអ្នកឆ្លងកូវីដ១៩ នៅទូទាំងប្រទេសបារាំងបានកើនដល់១៥៩៨២៨នាក់ បន្ទាប់ពីរកឃើញករណីឆ្លងថ្មីចំនួន១៦៤៥ករណី។ ចំណែកចំនួនអ្នកជាសរុបនៅទាំងប្រទេសបារាំងបានកើនឡើងដល់៤៣៤៩៣នាក់៕