តុលាការ​ឃុំខ្លួន​លោក ពៅ សិទ្ធិ អតីត​សមាជិក​ព្រឹទ្ធសភា ពីបទ​ក្លែង​ឯកសារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 July, 2015 ក+ ក-

​ភ្នំពេញ​៖​តុលាការក្រុង​ភ្នំពេញ សម្រេច​ចេញ​ដីកាឃុំខ្លួន​លោក ពៅ សិទ្ធិ អតីត​សមាជិក​ព្រឹទ្ធសភា ក្រោម​ការចោទប្រកាន់​ពីបទ​ក្លែង​ឯកសារ និង​ប្រើប្រាស់​ឯកសារ​ក្លែង​និង​បាន​បញ្ជូនទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្ដោះអាសន្ន​ជា​បណ្ដោះ កាលពី​វេលា​ម៉ោង​១០:២០​នាទី​ព្រឹក​ថ្ងៃទី​២២​កក្កដា នេះ ។​

​តាម​ព័ត៌មាន​ដែល​ប្រមូលបាន​ពី​តុលាការ​បាន​ឲ្យ​ដឹងថា លោក ពៅ សិទ្ធិ អតីត​សមាជិក​ព្រឹទ្ធសភា ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៥ ក្រោយពី​មាន​ពាក្យបណ្ដឹង​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បានដាក់​ប្ដឹង​ពី​ករណី​ក្លែង​ឯកសារ និង​ការផ្តល់​ឯកសារ​ក្លែង​ទៅ​ឲ្យ​តុលាការ​នៅក្នុង​រឿងក្ដី​ប្ដឹង​ទាមទារ ប្រាក់​ចំនួន​៨៥​ម៉ឺន​ដុល្លារ ឈ្មោះ ឈ សាង ជនជាតិ​ជប៉ុន ជា​អគ្គនាយក​ធនាគារ​កសិក​ម្ម ឧស្សាហកម្ម តាំងពី​ឆ្នាំ​១៩៩៥ នៅឯ​សាលាដំបូង​ខេត្តកណ្ដាល រហូតដល់​មានការ​កាត់​យក​ដី​ច្រើន​ប្លង់​ពី​ចុង​ចម្លើយ ហើយ​លោក ពៅ សិទ្ធិ ដែលជា​អ្នក​ឈ្នះក្តី​បាន​យក​ដី​នោះ​ទៅ​លក់​ឲ្យ​អ្នកដទៃ ក្នុងតម្លៃ​ប្រមាណ​ជា ១០​លាន ដុល្លារ​អាមេរិក​។​ប៉ុន្តែ​ជា​អកុសល​អចលនទ្រព្យ​ដែល ត្រូវ​កាត់ឈ្មោះ​មក​ឲ្យ​លោក ពៅ សិទ្ធិ នៅក្នុង​រឿងក្ដី​នេះ គេ​បាន​លក់ និង​កាត់ឈ្មោះ​ឲ្យ​អ្នកដទៃ​អស់​តាំងពី​យូរ​មកហើយ ទើប​លោក ពៅ សិទ្ធិ ពុំមាន​ឯកសារ​ដើម្បី​ផ្ទេរសិទ្ធិ​ទៅ​ឲ្យ​តតិយជន ទើប​តតិយជន និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានដាក់​ពាក្យ​ប្ដឹង​ដើម្បី​ឲ្យ​ឈ្មោះ​ពៅ សិទ្ធិ អនុវត្តតាម​សេចក្ដីសម្រេច​របស់​តុលាការ​កំពូល ។​

ប្រភព​បន្តថា ដោយហេតុថា ឈ្មោះ ពៅ សិទ្ធិ មិន​អនុវត្តតាម​សេចក្ដីសម្រេច និង​ថែមទាំង​បាន​លក់​ដី​ទាំងនោះ​កាត់ឈ្មោះ​ទៅ​ឲ្យ​អ្នកដទៃ​អស់ ក៏ត្រូវ​ចាប់បញ្ជូន​ឡើង​តុលាការ ហើយ​សម្រេច​ឃុំខ្លួន​នៅពេលនេះ ដើម្បី​បើក​ការស៊ើបអង្កេត​រកមុខ​ជន​ពាក់ព័ន្ធ​មួយចំនួនទៀត ដែល​ឃុបឃិត​គ្នា​រៀបចំ​ផែនការ​តាមផ្លូវ​តុលាការ ដណ្ដើមយក​ដី​ពី​អ្នកដទៃ​ទៅ​លក់​ជា​ប្រយោជន៍​របស់​បក្ខពួក​របស់​ខ្លួន​៕

xdsxx