ព័ត៌មានមិនផ្លូវការ ថា មេដឹកនាំកំពូលកូរ៉េខាងជើង ស្លាប់
កូរ៉េ ៖ មេដឹកនាំកំពូលរបស់កូរ៉េខាងជើងលោក គីម ជុងអ៊ុន បានស្លាប់កាលពីយប់ថ្ងៃសៅរ៍ ។នេះបើតាមការផ្សាយរបស់ប្រភពព័ត៌មានមិនផ្លូវការជាច្រើន ។
តាមសារព័ត៌មាន express របស់អង់គ្លេស សារព័ត៌មានចិន និងសារព័ត៌មានជប៉ុន ក៏បានផ្សាយថា មេដឹកនាំវ័យ ៣៦ឆ្នាំរូបនេះ បានស្លាប់។ ប្រភពផ្សេងទៀត បាននិយាយថា លោក គីម ជុងអ៊ុន ត្រូវគ្រូពេទ្យដាក់នៅលើគ្រែមរណៈ ដោយសារខួរក្បាលរបស់គាត់លែងដំណើរការ ដែលគ្មានសង្ឃឹមថា អាចសង្គ្រោះបានទេ បន្ទាប់ពីការវះកាត់បេះដូងថ្លោះធ្លោយ។ ទោះជាយ៉ាងនេះក្តី ព័ត៌មានផ្លូវការពីស្ថានភាពសុខភាព និងទីកន្លែងស្នាក់នៅរបស់មេដឹកនាំផ្តាច់ការរូបនៅនៅតែមិនច្បាស់ ដោយសារតែការរក្សាការសម្ងាត់ដល់កំពូលមេដឹកនាំរដ្ឋរូបនេះ៕