ថ្ងៃនេះ អ្នកជំងឹកូវីដចំនួន២នាក់ទៀត បានជាសះស្បើយ សរុបកើនដល់១១៩នាក់ និងមិនមានករណីឆ្លងថ្មីទេ
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ប្រកាសនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះឲ្យដឹងថា អ្នកជំងឹកូវីដចំនួន២នាក់ទៀត បានជាសះស្បើយ សរុបអ្នកជាសះស្បើយកើនដល់១១៩នាក់ នៅសល់តែ៣នាក់ទៀតប៉ុណ្ណោះ មិនមានករណីឆ្លងថ្មីទេ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមេសា អ្នកជំងឺកូវីដ១៩ ដែលបានព្យាបាលជាសះស្បើយ មានចំនួនសរុបកើនដល់ ១១៩នាក់ ក្នុងចំណោម១២២ករណីនៅទូទាំងប្រទេស ខណៈអ្នកជំងឺដែលកំពុងព្យាបាល នៅសល់តែ ០៣នាក់ប៉ុណ្ណោះ៕