ក្រុមប្រឹក្សាធម្មនុញ្ញ ៖ ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន គឺស្របនឹងរដ្ឋធម្មនុញ្ញ
ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចអនុម័តជាឯកច្ឆនថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន គឺស្របនឹងរដ្ឋធម្មនុញ្ញ។ ការសម្រេចនេះ គឺធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពលោក អ៊ីម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។
កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានចូលឆ្លើយបំភ្លឺនៅក្រុមប្រឹក្សាធម្មនុញ្ញកាលពីព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២០។
សូមជម្រាបថា ច្បាប់នេះ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ និងត្រូវបានព្រឹទ្ធសភាអនុម័ត កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០៕