សិង្ហបុរី ៖ ក្រសួងសុខាភិបាលសិង្ហបុរីបានប្រកាសរកឃើញអ្នកឆ្លង COVID-19 ថ្មីចំនួន៥២៨នាក់បន្ថែមទៀតកាលពីម្សិលមិញ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់១៤.៩៥១នាក់។ នេះបើយោងតាមសារព័ត៌មាន CNA។
ក្រសួងសុខាភិបាលបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពរបស់ខ្លួនថាភាគច្រើននៃករណីឆ្លងថ្មីនេះគឺអ្នកកាន់ប័ណ្ណស្នាក់នៅសម្រាប់ធ្វើការ ដែលស្នាក់នៅកន្លែងធ្វើការ។ចំណែក១០ករណីនៅក្នុងសហគមន៍ដែលក្នុងនោះមាន ៧ នាក់ជាពលរដ្ឋសិង្ហបុរីឬជាអ្នកស្នាក់នៅអចិន្ត្រៃយ៍។
ក្រសួងបានឲ្យដឹងដែឬថា មានអ្នកជំងឺចំនួន៣៣នាក់ថែមទៀត ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីជាសះស្បើយ។ សរុបមានអ្នកជំងឺ ១.១២៨ នាក់ហើយ ដែលបានជាសះស្បើយពីជំងឺឆ្លងមួយនេះ នៅសិង្ហបុរី ដែលត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ឬនៅដាច់ដោយឡែកពីគេ ក្នុងសហគមន៍៕