ខេត្តកំំំំំំំពង់ចាម ៖ ផ្ទះវេរលុយ និងលក់សាំងដបមួយកន្លែង ត្រូវជនសង្សយ័មួយក្រុមតូចប្រើល្បិចឲ្យស្ត្រីម្នាក់ជិះម៉ូតូចូលទៅចាក់សាំងបំភ័នអ្នកលក់ ហុចឱកាសឲ្យបក្ខពួកម្នាក់ទៀត ចូលទៅក្នុងផ្ទះលួចយកប្រាក់អស់ចំនួន ៣មុឺនដុល្លា ហើយគេចខ្លួនបាត់ ។
ប៉ូលិសបានអោយដឹងថា ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៩ និង៣០នាទី សមកិច្ចនគរបាលបានទទួលបណ្តឹងពី ឈ្មោះ ស្រ៊ុនវ៉ានថាន ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ និងប្រពន្ធ ឈ្មោះ នីម តូនីតា អាយុ ២៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ថាៈ នៅវេលាម៉ោង៩ និង១០នាទី ខ្លួនកំពុងតែនៅលក់ដូរ និងមានវេលុយ(វីង) នៅផ្ទះរបស់ខ្លួន ស្រាប់តែមានមនុស្សស្រីម្នាក់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥មិនចាំសេរី ពណ៌ខ្មៅ មិនចាំផ្លាកលេខ ស្លៀកខោអាវឈុត ពណ៌ក្រហម ផ្កាពណ៌ស បានមកឈប់ចាក់សាំងខ្លួនចំនួន៤លីត្រ ដោយអោយខ្លួនយកសាំងមកចាក់ម្តង២លីត្រ។ នៅពេលនោះក៏មានបក្ខពួកម្នាក់ទៀត ស្លៀកខោកាប៊យជើងវែង ពាក់អាវយឺតដៃវែងពណ៌ខ្មៅ ពាក់មួកពណ៌ប៉ារ៉េពណ៌ខ្មៅ ពាក់ម៉ាស់ បានធ្វើសកម្មភាពដើរចូលមកក្នុងរោងវេលុយ(វីង)របស់ ម្ចាស់ផ្ទះហើយបានយក លុយរបស់ខ្លួននៅក្នុងថតតុសំរាប់ទុកវេអោយភ្ញៀវអស់ចំនួន ៣០.០០០$ (បីម៉ឺនដុល្លាអាមេរិក) ក្នុងខណ:ខ្លួនកំពុងតែនៅចាក់សាំង អោយបក្ខពួករបស់វានៅមុខផ្ទះ ។
ប៉ូលិសបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មាន និងបណ្តឹងភ្លាម កម្លាំងសមត្ថកិច្ចនគរបាលស្រុកកំពង់សៀម រួមជាមួយកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រអាង ចាត់វិធានជាបន្ទាន់ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងរៀបចំកសាងឯកសារសំណុំរឿងតាមនិតិវិធី៕