មន្ត្រីនគរបាល ម្នាក់​បាញ់​សម្លាប់ខ្លួន​ក្រោយពី​ស្រី​ស្នេហ៍​ប្ដឹង​ទារជំងឺចិត្ត​២០​លាន​រៀល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 July, 2015 ក+ ក-

​កំពង់ឆ្នាំង​៖ មន្ត្រីនគរបាល​ឋា​នៈនាយ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ម្នាក់ បានធ្វើ​អត្តឃាត​បាញ់​ដោយ​កាំភ្លើង​សម្លាប់​ខ្លួនឯង កាលពី​វេលា​ម៉ោង​០៥:៤០ នាទី​ល្ងាច​ថ្ងៃទី​២៦ ខែកក្កដា នេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ស្ថិតនៅ​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់​ឆ្នាំ ក្រុង​កំពង់ឆ្នាំង​។​

នាយការិយាល័យ​រូបនេះ​មានឈ្មោះ ទេព សារ៉ាត់ អាយុ​៤៨​ឆ្នាំ ឋានៈ​វរសេនីយ៍ត្រី មាន​ទីលំនៅ​ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​ជនរងគ្រោះ បាញ់សម្លាប់​ខ្លួនឯង​នេះ​តាំងពី​ម៉ោង​១១​ៈ​៣០​នាទី​មកម្ល៉េះ ដោយ ប្រើប្រាស់​កាំភ្លើងខ្លី​ម៉ាក​កា​៥៩ បាញ់​ពី​គុម្ពត្រចៀក​ខាងស្តាំ​ធ្លា​យមក​ថ្ងាស បណ្តាល​ឲ្យ​ស្លាប់​នៅលើ​ប៉ៅ​អី​ុ​នៅក្នុង​បន្ទប់​ស្នាក់នៅ​របស់គាត់​នៅ ក្នុង​ស្នងការដ្ឋាន​។​ហើយ​នៅលើ​ក្បាល​ដំណេក ទេព សារ៉ាត់ មាន​បន្សល់ទុក​នូ​វលិ​ខិត​សុំទោស​យ៉ាងខ្លី​មួយច្បាប់​ថា សុំទោស​លោកជំទាវ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម​អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោកស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​។​

សេចក្ដីរាយការណ៍​បន្ត​ទៀតថា មូលហេតុ ដែល​នាយការិយាល័យ​ធ្វើអត្តឃាត​នេះ ដោយសារ​មានទំនាស់​ជាមួយ​ស្រី​ស្នេហ៍​របស់ខ្លួន​ម្នាក់ ដោយ​ស្រី​កំណាន់​របស់លោក​លួច​ទៅ​មាន​ប្រុស​ថ្មី នាំ​ឲ្យ​ជនរងគ្រោះ ខឹង​នៅបាន​ប្រើ​អំពើ ហិង្សា​ទះ​ស្រី​ស្នេហ៍ ២-៣​កំផ្លៀង នាំ​ឲ្រ​នារី​ម្នាក់​នោះ ខឹង​នឹង​បានដាក់​ពាក្យបណ្តឹង ប្តឹង​ប្រើ​អំពើហិង្សា ដោយ​ទាម​ទារជំងឺចិត្ត​ចំនួន ២០​លាន​រៀល កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៥ ទើប​ឈានដល់​ការសម្រេច ចិត្ត​បាញ់សម្លាប់​ខ្លួនឯង​តែម្តង​។​

​ស្ត្រី​កំណាន់​របស់លោក ដែលជា​ស្ត្រី​មេម៉ាយ​កូន​៣​នោះ មានឈ្មោះ ឌុ​ក ឌី​ឡុ​ម អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ប្អេ​រ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​៕

lkmkjpp

vgftchpp

Police-26-07-201501