ប្រេស៊ីលរកឃើញអ្នកឆ្លងកូវិដ១៩ថ្មីចំនួន៧.២១៨នាក់រយៈពេល២៤ម៉ោង
ប្រេស៊ីល ៖ ក្រសួងសុខាភិបាលប្រទេសប្រេស៊ីលបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ថា បានរកឃើញអ្នកឆ្លងកូវិដ១៩ថ្មីចំនួន ៧២១៨នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលជាករណីឆ្លងខ្លាំងបំផុតនៅក្នុងប្រទេសក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។
យោងតាមទិន្នន័យឆ្លងខាងលើ បានធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសមួយបានកើនឡើងដល់ ៧៨.១៦២នាក់ហើយ បើធៀបកាលពីថ្ងៃពុធមានត្រឹម៨៥.៣៨០នាក់ មានការកើនដឡើង៩ភាគរយ។
ចំនួនអ្នកស្លាប់បានកើនឡើងពី ៥.៤៦៦ ទៅដល់ ៥.៩០១ នាក់ដែល អត្រាមរណភាពស្មើ៦,៩ ភាគរយ។ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយអ្នកស្លាប់ថ្មី៤៣៥ នាក់ត្រូវបានចុះបញ្ជីបើប្រៀបធៀបកាលពីថ្ងៃមុនមាន៤៤៩ នាក់ ខណៈអាត្រាអ្នកជាសះស្បើយមិនត្រូវបានបញ្ជាក់ឡើយ៕