បរទេស ៖ បណ្តាលប្រទេសស្ថិតនៅតំបន់អឺរ៉ុបដែលរងប៉ះពាល់ធ្ងន់ធ្ងរដោយសារ COVID-19 បានចាប់ផ្តើមដកចេញវិធានការឃាំងប្រជាជនក្នុងផ្ទះចាប់ពីថ្ងៃចន្ទទី ៤ ឧសភា ឆ្នាំ២០២០នេះ។ បើទោះបីជាមានការបារម្ភខ្លាចរលកទី២ នៃការរាតត្បាតរបស់ជំងឺកូវីដ១៩ក៏ដោយចុះ។
ដូចជា នៅអេស្ប៉ាញ កាលពីថ្ងៃសៅរ៍ ប្រជាជនត្រូវបានអនុញ្ញាតឲ្យចេញទៅហាត់ប្រាណ នៅក្រៅផ្ទះ ជាលើកទី១ ចាប់តាំងពីមានវិធានការ ដាក់ក្រុងមនុស្ស នៅក្នុងផ្ទះ កាលពីពាក់កណ្តាលខែមីនាមក។
ប្រទេសអេស្បាញក៏បានបើកផងដែរនូវហាងកាត់សក់ បារ និងភោជនីយដ្ឋានត្រូវអនុញ្ញាតឲ្យបើកទ្វារឡើងវិញ នៅអេស្ប៉ាញ ប៉ុន្តែ ជាមួយនឹងការរឹតត្បិតសេវា និងការរក្សារគម្លាតសង្គម ដើម្បីជៀសវាងការឆ្លងកូរ៉ូណាវីរុស។ ចំណែកការពាក់ម៉ាសវិញ ត្រូវធ្វើជាចាំបាច់ នៅក្នុងពេលប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ។
ចំណែកនៅអាល្លឺម៉ង់បានកាត់បន្ថយវិធានការបិទខ្ទប់ប្រជាជន នៅមុនអេស្ប៉ាញទៅទៀត។ នៅថ្ងៃចន្ទ អាល្លឺម៉ង់គ្រោងនឹងបើកសាលារៀន នៅតាមតំបន់មួយចំនួន។ នៅអូទ្រីស ក៏ដូចជាបណ្តាប្រទេសស្កង់ឌីណាវ ហាងទំនិញ បានចាប់បើកទ្វារ តាំងពីថ្ងៃសៅរ៍។ នៅអឺរ៉ុបខាងកើត ហាងកាហ្វេ និងភោជនីយដ្ឋាននឹងបើកទ្វារ ចាប់ពីថ្ងៃចន្ទ នៅប្រទេសស្លូវេនី និងហុងគ្រី ប៉ុន្តែលើកលែង រដ្ឋធានី ប៊ុយដាប៉េស។ នៅប៉ូឡូញ សណ្ឋាគារ ហាងទំនិញទំនើប បណ្ណាល័យ និងសារមន្ទីរ នឹងចាប់បើកទ្វារ ជាធម្មតាឡើងវិញ ចាប់ពីថ្ងៃចន្ទ។
ដោយឡែកប្រទេសនោះទេ។ បារាំង ដែលត្រៀមដើរចេញពីវិធានការបិទខ្ទប់ប្រជាជន នៅថ្ងៃទី ១១ឧសភាខាងមុខ បានចាត់វិធានការបន្ធូរបន្ថយមួយចំនួន ដូចជាបើកសួនច្បារ អនុញ្ញាតឲ្យធ្វើដំណើរទៅសួរសុខទុក្ខគ្រួសារ ឬការជួបជុំក្នុងចំនួនមនុស្សមានកំរិត៕