ហ្វីលីពីន៖មនុស្សរាប់ម៉ឺននាក់បានភៀសខ្លួនចេញពីជំនន់ទឹកភ្លៀងឡើងយ៉ាងគំហុកស្ទើរដល់ដំបូលផ្ទះ នៅក្នុងរដ្ឋធានីម៉ានីឡាកាលពីថ្ងៃសុក្រ ខណៈនោះព្យុះដ៏សាហាវមួយទៀតក៏បានវាយបក់បោកសន្ធាប់បង្កឲ្យមានគ្រោះមហន្តរាយទូទាំងប្រទេសហ្វីលីពីន ជិត៣សប្តាហ៍កន្លងមកនេះ។
ប្រព័ន្ធផ្សព្វផ្សាយនៅហ្វីលីពីនបានរាយការណ៍ថា ក្រុមអ្នកសង្គ្រោះដែលធ្វើដំណើរតាមរថយន្ត និងទូកជ័រ បាននាំគ្នាសង្គ្រោះពលរដ្ឋចេញពីដំបូលផ្ទះដែលត្រូវទឹកជន់លិចបន្ទាប់ពីទន្លេមួយក្នុងចំណោមទន្លេដ៏សំខាន់ៗរបស់ក្រុងម៉ានីឡា បានឡើងពេញហៀរច្រាំងយ៉ាងគំហុក ។
ប្រភពដដែលបន្តថា អ្នកនាំពាក្យក្រុមប្រឹក្សាគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិជាតិ អ្នកស្រី Mina Marasigan បាននិយាយថាៈ “យើងខ្ញុំកំពុងដោះស្រាយជាមួយបញ្ហាទឹកជំនន់ដែលកំពុងជន់ពន្លិច តំបន់ដ៏ធំមួយ ។ មន្ត្រីក្នុងតំបន់របស់យើង ក៏ដូចជាមន្ត្រីទទួលខុសត្រូវជាតិ បានធ្វើដំណើរទៅកាន់ទីនោះ ដើម្បីដឹកនាំការជួយសង្គ្រោះពលរដ្ឋ” ។ ជនរងគ្រោះម្នាក់ដំបូង គឺជាក្មេងស្រី ដែលនាងបានលង់ទឹកស្លាប់នៅក្នុងតំបន់ជន់លិចធ្ងន់ធ្ងរនៅភាគខាងជើងនៃទីក្រុងម៉ានីឡា ៕ រដ្ឋា
ជំនន់ទឹកភ្លៀងវាយលុកពេញទីក្រុងម៉ានីឡា