ចិនប្រកាសរកឃើញអ្នកឆ្លងកូវិដ១៩ថ្មីចំនួន៣ករណីបន្ថែមទៀត
ចិន ៖ គណៈកម្មការសុខាភិបាលចិន បានប្រកាសរកឃើញអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី ចំនួន ៣នាក់ប៉ុណ្ណោះកាលពីថ្ងៃអាទិត្យ ហើយក្នុងចំណោមករណីឆ្លងថ្មីទាំងអស់ ជាករណីឆ្លងនាំចូលពីខាងក្រៅ។ នេះបើយោងតាមប្រភពពី CNA។
ចំនួនអ្នកឆ្លងវីរុសសរុបនៅចិនបានកើនឡើងដល់ ៨២.៨៨៩ករណី ហើយមិនមានករណីស្លាប់ថ្មីនោះឡើយ។ ចំនួនអ្នកស្លាប់ដោយសារវីរុសនេះមានចំនួន ៤.៦៣៣នាក់ដដែល។
សូមជម្រាបថា COVID-19 បានផ្ទុះឡើងដំបូងចេញពីទីក្រុងវូហាន ប្រទេសចិនកាលពីចុងឆ្នាំ ២០១៩ ហើយរហូតមកដល់ពេលនេះ វាបានឆក់យកជីវិតមនុស្សច្រើនជាង ២៥០.០០០នាក់ និងឆ្លងទៅកាន់មនុស្សជាង ៣.៥០០.០០០នាក់ជុំវិញពិភពលោក៕