ថៃរកឃើញអ្នកឆ្លងកូវិដ១៩ថ្មីតែម្នាក់ប៉ុណ្ណោះ និងគ្មានអ្នកស្លាប់ទេ
បាងកក ៖ អាជ្ញាធរសុខាភិបាលថៃ នៅរសៀលនេះបានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 តែម្នាក់ប៉ុណ្ណោះ និងមិនមានអ្នកស្លាប់ថ្មីទៀតនោះឡើយ សម្រាប់រយៈពេលពេញមួយថ្ងៃ។ នេះបើតាមប្រភពពី CNA។
លោក Taweesin Wisanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩បានឲ្យដឹងថា ករណីថ្មីនោះគឺជាបុរសជនជាតិថៃម្នាក់មានអាយុ ៤៥ឆ្នាំ មានរស់នៅខេត្តណារ៉ាធីវ៉ាត់ ភាគខាងត្បូងនៃប្រទេសថៃ។
គួរជម្រាបថា សរុបមកទល់ពេលនេះ ករណីឆ្លង COVID-19 នៅក្នុងប្រទេសថៃ សរុបមាន ២,៩៨៨ករណី ក្នុងនោះស្លាប់ ៥៤នាក់ និង ២,៧៤៧នាក់បាន ជាសះស្បើយ ស្របពេលដែលអ្នកជំងឺ ១៨៧នាក់ កំពុងបន្តសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ៕