មកដល់គ្រាបច្ចប្បន្ននេះ ការចិញ្ចឹមជ្រូលតាមទម្លាប់ពីដូនតា មិនត្រូវបានទទួលបានការចាប់អារម្ភទៀតទេ ព្រោះទាងសុខផាពជ្រូក ការរយៈពេលនៃការធំធាត់យឺត មិនអាចផ្គតផ្គង់ជីវភាពអ្នកចិញ្ចឹមឲ្យបានធូរធារឡើយ ប៉ុន្តែខាងក្រោមនេះ គឺជាវិធីខ្លះៗសម្រាប៉ជួយឲ្យការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារ ទទួលបាលលទ្ធផល ខ្ពស់ជាងធម្មតា។
ធាតុផ្សំ ៖
– ដើមចេក១០គីឡូ
– ត្រកួន ១០គីឡូ
– អំបិលគ្រួស ស្ករត្នោត២ខាំកន្លះ
– ទឹកស្អាត២លីត្រ
របៀបធ្វើ ៖
– ហាន់ដើមចេក និងត្រកួនឲ្យម៉ដ្ឋ រួចដាក់ចូលក្នុងធុង១ លាយជាមួយអំបិល ស្ករត្នោត និងទឹក២លីត្រ ផ្អាប់ទុក ១អាទិត្យសឹមយកឲ្យជ្រូកស៊ី ។
នៅពេលដាក់ចំណីឲ្យវាស៊ីត្រូវលាយចំណីដែលផ្អាប់ហើយ លាយជាមួយចំណីជ្រូក ២ចាន កន្ទក់មួយសមល្មម និងលាយជាមួយ ម្សៅពន្លៃ ម្សៅដើមបន្ដូលពេជ្រ ម្សៅល្មៀតដាក់១ស្លាបព្រា ក្នុងមួយមុខៗ ដើម្បីបង្ការជម្ងឺ និងជួយបណ្ដេញសត្វល្អិត ដែលមករំខាន់សត្វចិញ្ចឹម រួច លាយជាមួយទឹកសើមល្មម លៃបរិមាណចំណីឲ្យសមស្របតាមជ្រូកអាចស៊ីឆ្អែត អាចប្រើសម្រាប់ជ្រូក១០គីឡូឡើងទៅ ៕ ប្រភព ៖ អ៊ាង សុផល្លែត