អង់គ្លេស វ៉ា អ៊ីតាលី ដែលមានអ្នកស្លាប់ដោយសារកូវិដ១៩កើនដល់ ៣២,០០០នាក់
ក្រុងឡុងដ៍ ៖ យោងតាមការស្រង់ស្ថិតិផ្លូវការរបស់អង់គ្លេសដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ បានឱ្យដឹងថាចំនួនអ្នកស្លាប់សរុបនៅប្រទេសអង់គ្លេសកើនឡើងដល់ ៣២,០០០នាក់ ដែលធ្វើឱ្យអង់គ្លេសឡើងមកលេខរៀងទីពីរជំនួសអ៊ីតាលីវិញ តាមពីក្រោយសហរដ្ឋអាមេរិក។
ទោះបីជាចំនួនអ្នកស្លាប់ថ្មី មិនត្រូវបានបញ្ចេញដោយការិយាល័យស្ថិតិជាតិ និងអង្គការសុខភាពក្នុងតំបន់ក៏ដោយ ប៉ុន្តែតាមតួលេខប្រចាំថ្ងៃរបស់រដ្ឋាភិបាលអង់គ្លេស បានបង្ហាញចំនួនអ្នកស្លាប់បច្ចុប្បន្នមានចំនួនត្រឹមតែ ២៩.៤២៧ នាក់ ចំនួននេះនៅតែច្រើនជាងអ៊ីតាលីដែលគិតត្រឹមថ្ងៃអង្គារមានអ្នកស្លាប់សរុបចំនួនត្រឹមតែ ២៩,៣១៦នាក់ប៉ុណ្ណោះ ខណៈដែលអាមេរិកមានចំនួនអ្នកស្លាប់រហូតដល់ទៅ៦៩,០០០នាក់៕