អាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ
បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,២៦២,៩៣៣នាក់ ស្លាប់ចំនួន ៧៤,៧៩៩ នាក់ និងជាសះស្បើយចំនួន ២១២,៩៧៥នាក់។
គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៣,៨១៨,៨៣៧ករណីហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២៦៤,៨១៥នាក់ និងជាសះស្បើយឡើងវិញ ១,២៩៩,២៤៤នាក់៕