ឥណ្ឌាបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីជាង៣ពាន់នាក់ក្នុង១ថ្ងៃ
ញូដេលី ៖ ប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ចំនួន៣,៥៦១នាក់បន្ថែមទៀតធ្វើឲ្យចំនួនសរុបកើនដល់៥២,៩៥២ ករណី ក្នុងនោះចំនួនមនុស្សក៏បានកើនឡើងដល់ ១,៧៨៣នាក់ផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
អាជ្ញាធរសុខាភិបាលឥណ្ឌាបានបញ្ជាក់ទៀតថា ចំនួនអ្នកជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យពេលនេះបានកើនឡើងដល់១៥,២៦៧នាក់។ សម្រាប់ថ្ងៃព្រហស្បតិ៍នេះគឺជាថ្ងៃទី ៤៤ ហើយដែលប្រទេសឥណ្ឌាអនុវត្តវិធានការបិទប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺ COVID-19។
សូមរម្លឹកថា សេចក្តីប្រកាសនៃការបិទប្រទេសឥណ្ឌា ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែមីនា កន្លងទៅនេះ ហើយវាត្រូវបានសម្រេចឲ្យអូសបន្លាយដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០៕