ខេត្តព្រះវិហារ ៖ នៅក្នុងកិច្ចជំនួបពិភាក្សារកដំណោះស្រាយបញ្ហាដីធ្លីជាមួយតំណាងប្រជាពលរដ្ឋនៅភូមិពោធិទាប ឃុំម្លូរព្រៃ១ស្រុកឆែបនាព្រឹកថ្ងៃទី១១ខែឩសភាឆ្នាំ២០២០នេះលោកអ៊ុង វុទ្ធីអភិបាលរងខេត្តព្រះវិហារតំណាងដ៏ខ្ពង់ខ្ពស់លោកប្រាក់ សុវណ្ណអភិបាលនៃគណអភិបាលខេត្តព្រះវិហារបានលើកឡើងថាក្នុងនាមលោកដែលជាថ្នាក់ដឹកនាំដែលប្រសូត្រចេញពីប្រជាពលរដ្ឋលោកចង់អោយបងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណានៅពេលមានបញ្ហាអ្វី១នឹងកើតឡើងត្រូវនៅអោយកៀករវាងថ្នាក់ដឹកនាំនឹងបងប្អូនប្រជាពលរដ្ឋដោយលោកបានសង្កត់ធ្ងន់ថាបើសិនបងប្អូនមានបញ្ហាអ្វី១នឹងកើតឡើងហើយបងប្អូននៅគម្លាតឆ្ងាយពីថ្នាក់ដឹកនាំនោះអញ្ចឹងផលលំបាក់សម្រាបថ្នាក់ដឹកនាំក្នុងការកដំណោះស្រាយជូនបងប្អូននោះៗវាដោះស្រាយមិនចេញនោះឡើយ។
លោកអភិបាលរងខេត្តបានលើកឡើងទៀតថា យ៉ាងណាមិញដូចជាបងប្អូនប្រជាពលរដ្ឋក្នុងភូមិឃុំខាងលើនេះជាដើមដែលបងប្អូនកំពុងមានបញ្ហារឿងដីធ្លីសព្វថ្ងៃនេះក្នុងនាមលោកដែលជាថ្នាក់ដឹកនាំខេត្តគឺលោកចង់អោយបងប្អូនលើកយកបញ្ហារបស់បងប្អូនទាំងអស់យកមកដាក់លើតុដើម្បីជជែកពិភាក្សានឹងរកដំណោះស្រាយក៏ប៉ុន្តែក្នុងកាជជែកដោះស្រាយនេះទៀតសោតលោកអភិបាលរងខេត្តក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដោយធ្វើយ៉ាងណាត្រូវចូលរួមគោរពច្បាប់អោយបានទាំងអស់គ្នាយ៉ាងណាមិញដូចករណីដែលបងប្អូនកំពុងទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់នាពេលបច្ចុប្បន្ននេះជាដើមក្នុងនាមអាជ្ញាធរតែងតែព្យាយាមរកដំណោះស្រាយជូនបងប្អូនតាមកាដោះដូរដោយរកកន្លែងដីណាមួយដែលមិនមានផលប៉ះពាល់នឹងដីរបស់រដ្ឋនោះដើម្បីជាថ្នូរសម្រាបដោះដូរជូនបងប្អូនដោយមិនទុកអោយបងប្អូនណាម្នាក់រស់នៅដោយអត់ដីនៅនោះឡើយ។
ជាមួយគ្នានោះលោក សុខ សាន្តដារា អភិបាលស្រុកឆែបក៏បានលើកឡើងផងដែរថាដោយមួយរយះកាលកន្លងមកមានក្រុមប្រជាពលរដ្ឋសំណាក់មកពីបណ្តាខេត្តផ្សេងបាននាំគ្នាមកចាប់នឹងទន្រ្ទានដីរបស់រដ្ឋក្នុងស្រុករបស់លោកហើយក៏មានពាក្យចរចាបអារ៉ាមថាលោកជាអ្នកនាក់នៅពីក្រោយខ្នងប្រជាពលរដ្ឋដើម្បីគៀងគរប្រជាពលរដ្ឋទាំងនេះអោយទៅចាប់ទន្ទ្រានដីរដ្ឋនោះទៀតផងចំនុចត្រង់នេះលោកអភិបាលស្រុកក៏បានបដិសេធដោយដាច់អហង្កាថាលោកមិនបានជាប់ពាក់ពន្ធ័នឹងករណីដូចអ្វីដែលមតិមួយចំនួនបានលើកឡើងមកនោះឡើយតែក្នុងករណីនេះលោកអភិបាលស្រុកកំពុងស្រាវជ្រាវរកឃើញតំរុយអ្នកនៅពីក្រោយខ្នងនេះខ្លះៗហើយ ៕ ដោយ ៖ កូវ ប៊ុនហេង