ប៉េកាំង ៖ ទីក្រុងអ៊ូហានដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃវីរុសកូវិដ១៩នៅក្នុងប្រទេសចិន គ្រោងនឹងធ្វើតេស្តទ្រង់ទ្រាយធំរយៈពេល១០ថ្ងៃដើម្បីស្វែងរកអ្នកផ្ទុកជំងឺកូវិដ១៩ករណីថ្មី។ នេះបើយោងតាមប្រភពពី Reuters។
អាជ្ញាធរសង្កាត់ទាំងអស់ នៅទីក្រុងអ៊ូហាន តម្រូវឱ្យរៀបចំផែនការសម្រាប់ការធ្វើតេស្តរកអ្នកជំងឺកូវីដ១៩ និងប្រគល់ឯកសារត្រៀមធ្វើតេស្ត ជូនថ្នាក់លើ យ៉ាងយូរត្រឹមថ្ងៃអង្គារ ទី១២ ខែឧសភានេះ។យ៉ាងណាមិញករណីសារព័ត៌មានខាងលើមិនទាន់អាចទាក់ទងជាមួយអាជ្ញាធរសុខាភិបាលទីក្រុងអ៊ូហាន ដើម្បីសុំការបំភ្លឺជុំវិញករណីនេះនៅឡើយ។
ទីក្រុងមានប្រជាជនចំនួន ១១លាននាក់បានរាយការណ៍ថា បានរកឃើញការឆ្លងវីរុសកូវីដ១៩ ជាចង្កោមថ្មីកាលពីសប្ដាហ៍មុន បន្ទាប់ពីអាជ្ញាធរទីក្រុងអ៊ូហាន បានបន្ធូរបន្ថយនូវវិធានការបិទទីក្រុង កាលពីថ្ងៃទី០៨ ខែមេសាកន្លងមក៕