ចិនរកឃើញអ្នកឆ្លងកូវិដ១៩ថ្មី៧ករណីទៀត និងគ្មានអ្នកស្លាប់
ចិន ៖ គណៈកម្មការសុខាភិបាលជាតិចិន (NHC) បាននិយាយថា ប្រទេសចិនដីគោកកាលពីថ្ងៃអង្គារបានរាយការណ៍ករណីឆ្លងកូវិដ១៩ថ្មីចំនួន៧ករណីបន្ថែមទទៀត ដែលក្នុងនោះមាន៦ករណីកើនឡើងនៅក្នុងស្រុកនិងមួយករណីបាននាំចូលពីក្រៅប្រទេស ដោយពុំមានអ្នកស្លាប់ថ្មីទេ។ នេះបើយោងតាមប្រភពពី CGTN។
ចំនួនករណីឆ្លងថ្មីខាងលើនេះ បានធ្វើឲ្យចំនួនធ្លងកូវិដ១៩សរុបនៅទូទាំងប្រទេសចិនដីគោកបានកើកឡើងដល់៨២.៩២៦ករណី ក្នុងនោះចំនួនអ្នកស្លាប់មាន៤.៦៣៣ នាក់និងអ្នកជំងឺចំនួន៧៥០នាក់កំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រុមគ្រូពេទ្យជំនាញ។
នៅថ្ងៃដដែលនេះអាជ្ញាធរសុខាភិបាលចិនបាននិយាយថាអ្នកជំងឺចំនួន ១៨ នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យកាលពីថ្ងៃអង្គារដែលនាំឱ្យចំនួនអ្នកជាសរុបមានចំនួន ៧៨.១៨៩ នាក់៕