ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានយានយន្ត ចំនួន១១៤៩គ្រឿងល្មើសច្បាប់ ស្មើនឹង១១៤៩ ករណី ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩ នៅទូទាំងប្រទេស ។
របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបង្ហាញថា ក្នុងចំណោមយានយន្ដទាំង១១៤៩គ្រឿងនេះ មានម៉ូតូចំនួន៧៤៦គ្រឿង ល្មើសច្បាប់ ស្មើនឹង៧៤៦ករណី និងរថយន្ដ ចំនួន៤០០គ្រឿង ល្មើសច្បាប់ស្មើនឹង៤០០ករណី ។
ក្នុងនោះអំពើល្មើសភាគច្រើន បើកបរម៉ូតូអត់មួកសុវត្ថិភាព ដោយឡែកសម្រាប់អ្នកបើករថយន្ដ អំពើល្មើសរួមមាន មិនពាក់ខ្សែក្រវ៉ាត់, ផ្ទុកទំនិញលើស, និងករណី ផ្សេងៗជាច្រើនទៀត ។
ដោយឡែកក្នុងរយៈពេល១៣ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានយានយន្ត ចំនួន២២,០៤២គ្រឿង ល្មើសច្បាប់ស្មើនឹង២២,០៤២ករណី ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស ។
របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបង្ហាញថា ក្នុងចំណោមយានយន្ដទាំង២២,០៤២គ្រឿងនេះ មានម៉ូតូចំនួន១៦១៣៤គ្រឿង ល្មើសច្បាប់ស្មើនឹង១៦៨៧៤ករណី និងរថយន្ដ ចំនួន៥៩០៨គ្រឿងល្មើសច្បាប់ ស្មើនឹង៥៩៤៦ករណី ។
ក្នុងនោះអំពើល្មើសភាគច្រើន អត់មួកសុវត្ថិភាព, អត់កញ្ចក់, បញ្រ្ចាស ។ ដោយឡែកសម្រាប់អ្នកបើករថយន្ដ អំពើល្មើសរួមមាន ៖ មិនពាក់ខ្សែក្រវ៉ាត់, និងផ្ទុកទំនិញលើស, ភ្លើង ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល១៣ថ្ងៃនេះ ថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ។ អ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើររយៈពេល១៣ថ្ងៃនេះ ៕