ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៤.៥លាននាក់ ស្លាប់ជាង ៣០ម៉ឺននាក់
បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃស្រុក ទី១៥ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤,៥២១,១៧៤ករណីហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣០៣,០៧០នាក់ និងជាសះស្បើយឡើងវិញ ១,៧០២,១១៣នាក់។
គេហទំព័រដដែលបានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៤៥៦,៧៤៥នាក់ ស្លាប់ចំនួន ៨៦,៩០០នាក់ និងជាសះស្បើយចំនួន ៣១៧,៩៨៨នាក់៕