ពលរដ្ឋ២៧គ្រួសារក្នុងចំណោមជិតមួយរយគ្រួសារមិនព្រមទទួលដីសម្បទានសង្គមកិច្ចដែលរដ្ឋចែកជូន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 May, 2020 ក+ ក-

ខេត្តព្រះវិហារ ៖. នៅក្នុងជំនួបពិភាក្សារកដំណោះស្រាយបញ្ហាវិវាទដីធ្លីជាមួយតំណាងប្រជាពលរដ្ឋនៅភូមិពោធិ៍ទាប ឃុំម្លូរ ព្រៃ១ ស្រុកឆែប នាព្រឹកថ្ងៃទី១៥ ខែឩសភា ឆ្នាំ២០២០ នេះ លោក សុខ សាន្តតារា អភិបាលស្រុកឆែប បាន លើកឡើងថា បើសិនបងប្អូនមានបញ្ហាអ្វីមួយ ហើយបងប្អូននៅឆ្ងាយពីថ្នាក់ដឹកនាំ នោះ ផលលំបាកសម្រាប់ ថ្នាក់ដឹកនាំ ក្នុងការកដំណោះស្រាយជូនបងប្អូនក៏មានការយឺតយ៉ាវទៅតាមនោះដែរ។

លោកបានបន្តថា យ៉ាងណាមិញ ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងភូមិឃុំខាងលើនេះ ដែលកំពុងមានបញ្ហា រឿង ដីធ្លីសូមយកបញ្ហានោះមកដាក់លើតុ ដើម្បីជជែកពិភាក្សានឹងរកដំណោះស្រាយ ដោយស្មើភាពគ្នានៅចំពោះ មុខច្បាប់។

ជាមួយគ្នានោះលោក ស សាវ៉េត អនុប្រធានមន្ទីដែនដីនរគរូបនីយ៍កម្មសំណង សូរិយោដីខេត្ត បានលើក ឡើងផងដែរថា ដោយមួយរយៈកាលកន្លងមក មានក្រុមប្រជាពលរដ្ឋ មកពីបណ្តាខេត្តផ្សេង បាននាំគ្នាមក ចាប់ទន្រ្ទានួកដីរបស់រដ្ឋនៅក្នុងតំបន់នេះ ធ្វើឲ្យអាជ្ញាធរមានការលំបាកក្នុងការដោះស្រាយយ៉ាងខ្លាំង។

បន្ទាប់ពីប្រជុំពិភាក្សា រិះរកតំណោះស្រាយអស់រយះពេលជិត ២ម៉ោងរួចមក ទើបប្រជាពលរដ្ឋចំនួន ៤៤គ្រួសារដែលរស់នៅក្នុងភូមិឃុំ ខាងលើ ក៍ព្រមទទួលយកនៅដីសម្បទានសង្គមកិច្ច ដែលរដ្ឋបានផ្តល់ជូន នាពេលនេះ ។ ដោយឡែកប្រជាពលរដ្ឋចំនួន ២៧គ្រួសារទៀត ពួកគាត់មិនព្រមទទួលដីសង្គមកិច្ចនោះនៅឡើយទេ ។ អាជ្ញាធរស្រុក ក៍បានបញ្ជាក់ដល់បងប្អូន មិនទទួលយកដីនោះទេ ឲ្យរង់ចាំបន្តកិច្ចប្រជុំពិភាក្សាជាថ្មីម្តងទៀតនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ខាងមុខ ដើម្បីស្វែងរកដំណោះស្រាយជូនពលរដ្ឋដែលនៅមិនទាន់ឯកភាពនាពេលនេះ៕ ដោយ ៖ កូវ៊ប៊ុនហេង