ភ្នំពេញ ៖ ដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជា កសហព័ន្ធគីឡាកម្ពុជា គ្រោងបញ្ជូនអត្តពលិក ចំនួន ១១០នាក់ ទៅហ្វឹកហាត់នៅក្នុងប្រទេសចិន នាខែវិច្ឆិកា សម្រាប់កីឡាចំនួន ១២ប្រភេទ ។ គោលការណ៍បញ្ជូនអត្តពលិកកម្ពុជា ទៅចិន នៅក្នុងខែវិច្ឆិកា ខាងមុ ខនេះ គឺបន្ទាប់ពីការលុបចោលផែនការនេះ កាលពីដើមឆ្នាំដោយសារជំងឺកូវីដ១៩ ប៉ុន្តែអាចពន្យារពេលជាថ្មី បើសិនគូវីដ ១៩ នៅតែមិនធូរស្រាល។
បើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់វិនៅថ្ងៃទី១៧ ខែឧសភា នេះថា ផែនការបញ្ជូនអត្តពលិកទៅចិន ក្នុងខែវិច្ឆិកាខាងមុខនេះ គឺធ្វើឡើងក្នុងលក្ខខណ្ឌ ដែលស្ថានភាពនៃជំងឺកូវីដ១៩ មានសភាពធូរស្រាល ប៉ុន្តែក៏មាននីតិវិធីនៅក្នុងការគ្រប់គ្រងដូចជាមុនពេលចូលទៅហាត់ ត្រូវពិនិត្យសុខភាព ហើយទៅដល់ប្រទេសចិនត្រូវដាក់នៅដោយឡែកពីគេចំនួន២សប្តាហ៍ នោះទើបអាចចូលមណ្ឌលហ្វឹកហាត់ និងមិនអនុញ្ញាតឲ្យចេញក្រៅឡើយ។
ប៉ុន្តែបើទោះជាយ៉ាងនេះក្តី បើស្ថានភាពជំងឺកូវីដ១៩ មិនមានភាពធូរស្រាលទេ នោះការបញ្ជូនអត្តពលិកទាំង១១០នាក់ នឹងត្រូវលើកទៅខែមីនា ឆ្នាំ២០២១ខាងមុខវិញ ហើយការហ្វឹកហាត់នឹងធ្វើឡើងចាប់ពីខែមីនាឆ្នាំ២០២១ រហូតដល់ស៊ីហ្គេមនៅកម្ពុជា នាខែឧសភា ឆ្នាំ២០២៣៕