រដ្ឋបាលខេត្តសៀមរាបជូនដំណឹងពីការធ្វើលំហាត់បាញ់គ្រាប់ពិតនៅទីលាន «អូរកូនតឹង» រយៈពេល៥ថ្ងៃ
ខេត្តសៀមរាប ៖ បញ្ជាការដ្ឋានយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ នឹងហ្វឹកហ្វឺនពលទាហានថ្មីដោយអនុវត្តលំហាត់បាញ់គ្រាប់ពិត នៅទីលានអូរកូនតឹង ដែលស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ នៃព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២០។
បើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា ពលទាហានថ្មី ដែលត្រូវហ្វឹកហ្វឺននេះនឹងត្រូវចល័តពីសាលាពលទាហានទី៤ (តាកុះ) ដោយចេញដំណើរតាមផ្លូវជាតិ៦៧ ឆ្លងកាត់ស្រុកបន្ទាយស្រី, ស្រុកវ៉ារិន ខេត្តសៀមរាប ឆ្ពោះទៅគោលដៅទីលានបាញ់គ្រាប់ពិត កូរកូនតឹង៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប៖