ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត៥លាននាក់ ស្លាប់ជាង៣២ម៉ឺននាក់
បរទេស ៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤,៩៨២,៨៥៨ករណីហើយ ក្នុងនោះអ្នកស្លាប់មានចំនួន ៣២៤,៥២៣នាក់ និងជាសះស្បើយឡើងវិញ ១,៩៥៦,៣៤៦នាក់។ នេះបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer។
គេហទំព័រដដែលបានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៥៧០,៥៦៦នាក់ ស្លាប់ចំនួន ៩៣,៥២១នាក់ និងជាសះស្បើយចំនួន ៣៦១,១៦៥នាក់៕