ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង៥លាននាក់ ស្លាប់ជិត៣៣ម៉ឺននាក់
បរទេស ៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥,០៨២,០២៣នាក់ហើយ ដោយក្នុងនោះអ្នកស្លាប់មានចំនួន ៣២៩,២៣០នាក់ និងជាសះស្បើយឡើងវិញ ២,០២០,០៧១នាក់។ នេះបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer។
គេហទំព័រដដែលបានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៥៩១,៣៧១នាក់ ស្លាប់ចំនួន ៩៤,៩៣៣នាក់ និងជាសះស្បើយចំនួន ៣៧០,០៥៨នាក់៕