កម្ពុជាសម្រេចបើកឱ្យជនបរទេសមកពីប្រទេសចំនួន៦ចូលមកកាន់កម្ពុជាឡើងវិញ
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកាលពីម្សិលមិញបានចេញសេចក្តីប្រកាសមួយ ដោយអនុញ្ញាតឲ្យភ្ញៀវបរទេស មកពីប្រទេសចំនួន៦ រួមមាន អ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជាឡើងវិញ។
សូមជម្រាបថា ជនបរទេសនៅប្រទេសទាំងនោះ ត្រូវបានរដ្ឋាភិបាលកម្ពុជា បិទមិនឱ្យចូលមកកម្ពុជាឡើយ ចាប់តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីមានការផ្ទុះនូវការរីករាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងក្លា នាពេលកន្លងមក៕
សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលខាងក្រោម ៖