បន្ទាយមានជ័យ ៖ ដោយមើលឃើញពីកង្វះខាតសម្រាប់ព្យាបាលកូនរលាក់ទឹកក្តៅនិងកង្វះខាតថែទាំកូនពិការ នៅព្រឹកថ្ងៃទី២២ខែឧសភាឆ្នាំ២០២០សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យបានពាំនាំយកនូវអំណោយនិងថវិកាមួយចំនួនរបស់ឯកឧត្តម ម៉ឹង ពន្លក ទៅចែកជូនដើម្បីសម្រាលជីវភាព។
លោក ជា សុវណ្ណធួន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ បានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញពីលោក ហ៊ុន ម៉ាណែត និងឯកឧត្តម ម៉ឹង ពន្លក សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)សាខាខេត្តបន្ទាយមានជ័យបាននិងតែងតែរុករកជនក្រីក្រ ជនងាយរងគ្រោះ ផ្ទុកមេរោគអេដស៍ កំព្រា ពិការ ស្ត្រីមេម៉ាយ គ្មានទីពឹង ដើម្បីផ្តល់ជំនួយទាំងស្បៀងអាហារ និងស្មារតី ។ជាក់ស្តែងនៅព្រឹកថ្ងៃទី២២ខែឧសភានេះ កម្លាំងសមាគមន៍ចលនាយុវជន១៥៧យើងបាននាំយកអំណោយទៅចែកជូន គ្រួសារពលរដ្ឋជួបការលំបាកខាងលើនេះ ប្រព្រឹត្តទៅ នៅតាមទីតាំងផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងមន្ទីរពេទ្យក្រុងសិរីសោភ័ណ១គ្រួសារមេម៉ាយកូនតូចត្រូវ រលាកទឹកក្ដៅ គ្រួសារនាំកូនមកព្យាបាល៣គ្រួសារ និងគ្រួសារកម្មករសំណង់ដែលមានជីវភាពក្រលំបាក កូនពិការស្វិតដៃជើងពីកំណើតរស់ក្នុងបន្ទប់ជួល ។
លោក ជា សុវណ្ណធួន បានបញ្ជាក់ថា គ្រួសារទទួលបាននាំយកអំណោយមាន២គ្រួសារ ១.ឈ្មោះ យិន ស្រីនាង ភេទស្រីអាយុ៧ឆ្នាំ(រលាក់ទឹកក្តៅ) ២.ឈ្មោះ រ៉ា សុខជា ភេទស្រីអាយុ១០ឆ្នាំ(ពិការភាព)។ អំណោយ១គ្រួសារមាន ៖ អង្ករ១ការ៉ុងទំងន់ ២៥គីឡូក្រ -ទឹកស៊ីអ៊ីវ១យួរស្មើ៦ដប ទឹកត្រី១យួរស្មើ៦ដប -ត្រីខ១ដុំស្មើ៦កំប៉ុង -សាប៊ូ១កញ្ចប់ស្មើកន្លះគីឡូក្រាមមី១កេសធំ -ប្រេងឆារ១ដបស្មើ១លីត្រ -ស្កសរ១ថងស្មើ១គីឡូក្រាម -អំបិលអ៊ីយ៉ូត១គីឡូក្រាម -ទឹកសុទ្ធ៥យួរ -ថវិការចំនួន៤៤០.០០០រៀល។
ថ្លែងជាមួយអ្នកយកព័ត៌មាន លោក ផូរ ស៊ីតាល់ ប្រធានរដ្ឋបាលសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ បានឲ្យដឹងដែរថា អនុវត្តន៍តាមការណែនាំរបស់ឯកឧត្តម ចៅ ជីអាន ប្រធានសមាគមយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ ក៏ដូចជា តាម ផែនការប្រចាំឆ្នាំ២០២០ របស់សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្ត បានពាំនាំ អំណោយជាគ្រឿងឧបភោគ បរិភោគ រួមនិងថវិកាដើម្បីចែកជូនគ្រួសារប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និងគ្រួសារ សំរាកព្យាបាលក្នុងមន្ទីរពេទ្យ ។
លោក ផូរ ស៊ីតាល់ បន្តថា ៖ ក្រៅពី អំណោយ និងថវិការដែលបានរៀបចំរួច សម្រាប់ ២គ្រួសារក្រុងសិរីសោភ័ណ ក្រុមកាងារដែលរួមមាន លោកផ្ទាល់ លោក អ៊ុង ស្រម៉ៅ ប្រធានទំនាក់ទំនង និងសាខាស្រុកក្រុង បានគៀងគរជួយឧបត្ថមថវិកាចំនួន ១៣៣ម៉ឺនរៀល ជូនដល់គ្រួសារនាំកូនមកព្យាបាលនៅមន្ទីរពេទ្យក្រុងសិរីសោភ័ណ៣គ្រួសារ និងគ្រួសារចាស់ជរា១គ្រសារទៀតនៅផ្សារអូរអំបិល។
លោក ផូរ ស៊ីតាល់ ប្រធានរដ្ឋបាលសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ ក៏បានសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ បន្តអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល រក្សាគម្លាតសុវត្ថិភាព អនាម័យជាប្រចាំ មិនចេញក្រៅបើមិនចាំបាច់ បន្តឧបត្ថម្ភស្បៀង សង្គ្រោះដល់គ្រួសារជនក្រីក្ររងផល ប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ បំផុសជំរុញឱ្យធ្វើកសិកម្ម ដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ៕