អូស្ត្រាលី ៖ រដ្ឋដែលមានប្រជាជនច្រើនបំផុតនៅប្រទេសអូស្ត្រាលីបាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនទើបតែមានករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៣ ករណីប៉ុណ្ណោះកាលពីថ្ងៃប៉ុន្មានមុន និងបានជំរុញឲ្យមនុស្សវ័យក្មេងធ្វើតេស្តនៅពេលដែលខ្លួនត្រៀមបន្ថូរបន្ថយការរឹតបន្តឹងលើហាងស្រា និងភោជនីយដ្ឋាន។
រដ្ឋ New South Wales (NSW) ដែលរួមបញ្ចូលទាំងទីក្រុងស៊ីដនីជាតំបន់ដែលមានករណីឆ្លងវីរុសកូរ៉ូណាជិតពាក់កណ្ដាលនៃករណីឆ្លងចំនួន ៧,១០០ ករណីរបស់អូស្ត្រាលី ហើយគ្រោងនឹងអនុញ្ញាតឲ្យហាងស្រា និងភោជនីយដ្ឋានទទួលភ្ញៀវរហូតដល់ ៥០ នាក់ចាប់ពីថ្ងៃទី ១ ខែមិថុនាតទៅ ។ ទន្ទឹមនោះវាក៏បានជំរុញឲ្យមន្ត្រីសុខាភិបាលធ្វើការក្រើនរំលឹកដល់ប្រជាជនឲ្យរក្សានូវវិធានការណ៍គម្លាតសង្គម និងបង្កើនការធ្វើតេស្តដើម្បីការពារការឆ្លងរាលដាលនៃរលកទីពីរ ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលរដ្ឋ NSW លោក Brad Hazzard បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយតាមទូរទស្សន៍ថា “នៅពេលយើងព្យាយាមបន្ធូរបន្ថយការរឹតត្បិតដែលយើងបានរស់នៅអស់រយៈពេលពីរខែកន្លងមកនេះវាពិតជាសំខាន់ណាស់ដែលមនុស្សឆ្ពោះទៅរកការធ្វើតេស្តប្រសិនបើពួកគេមានបញ្ហាផ្លូវដង្ហើមតិចតួចបំផុត” ។ លោកបានបន្ថែមថា “នៅពេលដែលយើងកំពុងបន្ធូរបន្ថយការរឹតត្បិតរបស់យើងជាពិសេសនៅតាមក្លឹប និងសណ្ឋាគារជាដើមយើងត្រូវការផ្ញើនូវសារដ៏មានឥទ្ធិពលមួយថា យុវជនទាំងនេះត្រូវតែទៅធ្វើតេស្តរកវីរុស” ។
រដ្ឋ NSW បានកត់ត្រាចំនួនករណីឆ្លងវីរុសកូរ៉ូណាសរុបចំនួន ៣,០៨៦ ករណី និងបានកត់ត្រាជិតពាក់កណ្តាលនៃការស្លាប់សរុបរបស់ប្រទេស ខណៈដែលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថាបានកើនឡើងពីមួយទៅ ១០២ នាក់កាលពីថ្ងៃសៅរ៍ ។ ចំណែករដ្ឋជិតខាង Victoria ជាកន្លែងដែលមានការស្លាប់ចុងក្រោយបានរាយការណ៍ថាមានការឆ្លងថ្មីចំនួន ១០ ករណីកាលពីប៉ុន្មានថ្ងៃមុន ។
ចំនួននៃការឆ្លង និងការស្លាប់ទាបបំផុតនៃជំងឺ COVID-19 របស់អូស្ត្រាលីត្រូវបានគេចាត់ទុកថាភាគច្រើនទៅនឹងការបិទព្រំដែនជាតិ និងរដ្ឋ និងបទបញ្ជាការស្នាក់នៅផ្ទះនៅទូទាំងប្រទេស ខណៈដែលបច្ចុប្បន្ននេះមិនមានរដ្ឋណាមួយស្ថិតនៅក្រោមផែនការបីជំហានរបស់រដ្ឋាភិបាលសហព័ន្ធនោះទេ ៕