ព្រះវិហារ ៖ ប្រជុំបូកសរុបលទ្ធផលការងារយោធា ឆមាសទី១ ឆ្នាំ២០២០ គិតចាប់ពីរថ្ងៃទី២៥ ខែធ្នូរ ឆ្នាំ២០១៩ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នឹងដាក់ចេញទឹសដៅការងារយោធារ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ដោយមានការអញ្ចើញចូលរួមពីរសំណាក់មេបញ្ជាការវរសេនាតូចទាំង៤ចំនុះអោយកងពលដើម្បីធ្វើការផ្លាស់ប្ដូរនូវបទពិសោធន៍ រិះរកចំនុចខ្លាំង និងខ្សោយ ដើម្បីអនុវត្តបន្ត ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានមានប្រសាសន៍ថា៖ ដើម្បីឆ្លើយតបទៅនឹងក្តីសង្ឃឹម របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ អគ្គបញ្ជាការកងទ័ពជើងគោក នៅគ្រប់បណ្តាអង្គភាពទាំងអស់ ដែលកំពុងបំពេញភារកិច្ច ក្នុងកិច្ចការពារ នៅតាមគោលដៅខ្សែរត្រៀមជួរមុខ បណ្តោយព្រំដែនកម្ពុជា-ថៃ ធ្វើយ៉ាងត្រូវខិតខំប្រឹងប្រែងបន្ត នៅក្នុងការការពារ គ្រប់គ្រងឲ្យបានរឹងមាំ ដោយឈរលើស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ។
ឧត្តមសេនីយ៍ទោ ដួង សំនៀង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអនុវត្តតួនាទី និងភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់នាយ ពលទាហាន និងសូមគាំទ្រលើកទឹកចិត្តឱ្យបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចភារកិច្ច កាន់តែល្អប្រសើរជូនជាតិ មាតុភូមិ និងប្រជាជននៃយើង។
ជាចុងបញ្ចប់ លោកក៏បានណែនាំឲ្យអោយបងប្អូននាយទាហាន ទាំងអស់ត្រូវកូវថែរក្សាសុខភាព មានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំ ចូលរួមការពារ ទប់ស្កាត់មេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕ ដោយ ៖ កូវ ប៊ុនហេង