ចិន ៖ ប្រទេសចិនកាលពីថ្ងៃច័ន្ទ(២៥ ឧសភា) បានគំរាមចាត់វិធានការប្រឆាំងនឹងសហរដ្ឋអាមេរិក ប្រសិនបើខ្លួនត្រូវបានដាក់ទណ្ឌកម្មចំពោះផែនការនានាដែលបានដាក់ចេញច្បាប់ហាមមិនឲ្យមានការបះបោរនៅទីក្រុងហុងកុងនោះ ដែលប្រធានសន្តិសុខមជ្ឈមណ្ឌលពាណិជ្ជកម្មបានសាទរថា ជាឧបករណ៍ថ្មីមួយដែលនឹងកម្ចាត់ “ ភេរវកម្ម”។ នេះបើយោងតាមប្រភពពី CNA។
ទីក្រុងប៉េកាំងគ្រោងនឹងអនុម័តច្បាប់សន្តិសុខថ្មីមួយសម្រាប់ទីក្រុងហុងកុងដែលហាមឃាត់អំពើក្បត់ជាតិនិងការបះបោរបន្ទាប់ពីការតវ៉ាដ៏ធំ និងឧស្សាហ៍ផ្ទុះជាហិង្សារយៈពេលជាច្រើនខែកាលពីឆ្នាំទៅ។ ប៉ុន្តែពលដ្ឋហុងកុង ក្រុមអ្នកជំនួញ និងបស្ចិមប្រទេសជាច្រើនបារម្ភថាសំណើនេះអាចជាការធ្វើឱ្យស្លាប់ដល់សិទ្ធសេរីភាពរបស់ទីក្រុងហុងកុង ហើយមនុស្សរាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវកាលពីថ្ងៃអាទិត្យ ទោះបីជាមានការហាមឃាត់មិនឱ្យមានការប្រមូលផ្តុំគ្នាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូរ៉ូណា។
នៅពេលដែលប៉ូលីសបានបំបែកហ្វូងមនុស្សដោយប្រើឧស្ម័នបង្ហូរទឹកភ្នែកនិងកាណុងបាញ់ទឹក។ទីប្រឹក្សាសន្តិសុខជាតិរបស់ទីក្រុងវ៉ាស៊ីនតោនលោក Robert O’Brien បានព្រមានថាច្បាប់ថ្មីនេះអាចធ្វើឱ្យទីក្រុងនេះអាចធ្វើឲ្យបាត់បង់សិទ្ធពាណិជ្ជកម្មពិសេសរបស់សហរដ្ឋអាមេរិក៕