ញូដេលី ៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗ ចំនួន៦,៥៣៥នាក់ថែមទៀត ខណៈអ្នកជំងឺ ១៤៦នាក់ទៀតបាត់បង់ជីវិតនៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
នៅក្នុងរបាយការណ៍ថ្មីបានបង្ហាញថា តួលេខឆ្លងប្រចាំថ្ងៃខាងលើនេះ គឺធ្លាក់ទាបជាថ្ងៃរបាយការណ៍កាលពីថ្ងៃចន្ទម្សិលមិញ ដែលមានរហូតដល់ជាង ៤,៩០០នាក់ឯណោះ។ បើបូកបន្ថែមតួលេខថ្មីៗបន្ថែមទៀតធ្វើឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបកើនដល់ ១៤៥,៣៨០ករណី ក្នុងនោះស្លាប់សរុប ៤,១៦៧នាក់ និងជាសះស្បើយឡើងវិញ ៦០,៤៩១នាក់ ខណៈ ៨០,៧២២នាក់កំពុងសម្រាកព្យាបាលនៅទូទាំងប្រទេសឥណ្ឌា។
សូមជម្រាបថា គិតត្រឹមថ្ងៃអង្គារនេះគឺជាថ្ងៃទី ៦៣ ហើយដែលប្រទេសឥណ្ឌាបិទប្រទេសដើម្បីទប់ស្កាត់ជំងឺ COVID-19 ខណៈវានឹងត្រូវអូសបន្លាយដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០៕