ឥណ្ឌារកឃើញអ្នកឆ្លង COVID-19ថ្មីចំនួន៦,៣៨៧នាក់ថែមទៀតក្នុងមួយថ្ងៃ
ញូដេលី ៖ ក្រសួងសុខាភិបាលសហព័ន្ធឥណ្ឌានៅថ្ងៃពុធនេះបានប្រកាសរកឃើញអ្នកឆ្លង COVID-19ចំនួន៦,៣៨៧នាក់ថ្មីទៀតក្នុងកំឡុងពេល ២៤ម៉ោងកន្លងទៅ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ COVID-19 សរុប នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ បានកើនឡើងរហូតដល់ ១៥១,៧៦៧ករណី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
រយៈពេលដូចគ្នានេះដែលអាជ្ញាធរឥណ្ឌាបានឲ្យដឹងថា អ្នកជំងឺដែលបានបាត់បង់ជីវិតចំនួន១៧០នាក់បន្ថែមទៀតដែរ នាំឲ្យចំនួនអ្នកស្លាប់សរុបដោយសារជំងឺ COVID-19 នៅឥណ្ឌាកើនឡើងដល់ ៤,៣៣៧នាក់។ ដោយឡែកសម្រាប់ចំនួនអ្នកជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យវិញ ក៏បានកើនឡើងដល់ ៦៤,៤២៦នាក់ផងដែរ ខណៈអ្នកជំងឺ ៨៣,០០៤នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕