ចិនប្រកាសរកឃើញអ្នកឆ្លងកូវិដ១៩ថ្មី២នាក់ទៀតជាករណីនាំចូល
ចិន ៖ អាជ្ញាធរសុខាភិបាលរបស់ប្រទេសចិននៅថ្ងៃព្រហស្បតិ៍ទី ២៨ ខែឧសភានេះបានប្រកាសរកឃើញអ្នកឆ្លងកូវិដ១៩ថ្មីចំនួន២ករណីបន្ថែមទៀត ខណៈដែលកាពីថ្ងៃពុធកន្លងទៅរកឃើញត្រឹមតែ១ ករណីប៉ុណ្ណោះ។ នេះបើយោងតាមប្រភពពី CNA។
គណៈកម្មការសុខភាពជាតិបាននិយាយនៅក្នុងព្រឹត្តិប័ត្រប្រចាំថ្ងៃរបស់ខ្លួនថាករណីទាំងពីរត្រូវបាននាំចូលពីបរទេស ដែលនាំឲ្យចំនួននាំចូលសរុបកើនឡើងដល់ ១.៧៣៤ ករណី។រាយការណ៍ដដែលថាអ្នកឆ្លង COVID-19 មិនចេញរោគសញ្ញមាន២៣ករណីថ្មីផងដែរ បើធៀបកាលពីម្សិលមិញមាន២៨ ករណី។
សូមជម្រាបថា គិតមកដល់ពេលនេះចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចិនគឺមានចំនួន ៨២.៩៩៥ នាក់។ ចំនួនអ្នកស្លាប់នៅតែរក្សាដដែលគឺ ៤.៦៣៤ នាក់និងអ្នកចំនួន ៤១៣ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ៕