ខេត្តកំពង់ចាម ៖ នាសៀលថ្ងៃទី២៧ ខែឧសភា ឆ្នំា២០២០នេះ លោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ បាននំាយកនូវអំណោយមួយចំនួនជូនដល់គ្រួសារឈ្មោះ សុន និត អាយុ៣៨ឆ្នំា និងប្រពន្ធឈ្មោះ ក្រាញ់ ណុន រស់នៅភូមិបាគ្រង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ កាលពីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នំា២០២០នេះ។
ក្នុងនោះដោយមានការឧបត្ថម្ភរួមមាន ៖ ១- លោកបណ្ឌិត ម៉ា ឈឿន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកជើងព្រៃ ឧបត្ថម្ភនូវ តង់ធំមួយ អង្ករ ១០០Kg និងថវិកា ៥០ម៉ឺនរៀល។ ២- លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកជើងព្រៃ ថវិកា ២លានរៀល និងគ្រឿងឧបភោគ បរិភោគ មួយចំនួន។ ៣- ព្រះអនុគណស្រុក ថវិកា ២០ម៉ឺនរៀល។ ៤-លោក ខាត់ សុខន ប្រធានក្រុមការងារចុះជួយឃុំគោករវៀង ថវិកា ៥០ម៉ឺនរៀល។ ៥- ព្រះចៅអធិការវត្តសិរីចំប៉ា ថវិកាចំនួន ១៨ម៉ឺនរៀល និងសម្ភារះមួយចំនួន។ ៦- និងសម្បុរសជននៅក្នុងឃុំគោករវៀងចំនួន ១,៤០២.០០០ រៀល ផងដែរ។
ក្នុងឱកាសនោះដែរលោកលោក អូត ឈាងលី អភិបាល នៃគណះអភិបាលស្រុកជើងព្រៃ សូមថ្លែងអំណរគុណ និងសូមគោរពជូនពរ ដល់ព្រះអនុគណស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី សម្បុរសជនទំាងអស់ អោយជួបតែនិងពុទ្ធពរទំាងឡាយ៤ប្រការគឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ ៖ ប៉ែន សុផល