ថៃ​រកឃើញ​អ្នក​ឆ្លងកូវិដ១៩ថ្មី​៤​ករណី​ទៀត ​និង​គ្មាន​អ្នកស្លាប់​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 June, 2020 ក+ ក-

បាងកក ៖ ប្រទេស​ថៃ​បាន​រាយការណ៍​ពី​ករណី​ឆ្លង​វីរុស​កូ​រ៉ុ​ណា​ថ្មី​ចំនួន​៤​ករណី​ទៀត​កាលពី​ថ្ងៃអាទិត្យ និង​មិនមាន​អ្នកស្លាប់​ថ្មី​ទេ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ឡើងដល់​ទៅ ៣ ០៨១ នាក់​ដែលមាន​អ្នកស្លាប់​ចំនួន ៥៧ នាក់​ចាប់តាំងពី​កាលពី​ផ្ទុះឡើង​នៃ​ជំងឺ​នេះ​កាលពី​ខែមករា​មក​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​លោកស្រី Panprapa Yongtrakul អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូ​វិដ​១៩​របស់​រដ្ឋាភិបាល​ថៃ​បាន​និយាយថា​អ្នកជំងឺ​ថ្មី​សុទ្ធសឹង​ជា​ករណី​នាំចូល​ពួកគេ​ទាំង​កំពុងស្ថិត​ក្នុងស្ថានភាព​ដាច់ដោយឡែក​ពីគ្នា​។​លោកស្រី​បាន​បន្ថែមថា​ការឆ្លង​រោគ​ក្នុងស្រុក​បាន​ថយចុះ​ហើយ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុង​ក្រោយនេះ​ប្រហែល​៨០​ភាគរយ​នៃ​ករណី​ថ្មី​គឺជា​ជនជាតិ​ថៃ​ដែល​បាន​វិលត្រឡប់​ពី​បរទេស​។​

​យ៉ាងណាមិញ​នៅ​ថ្ងៃ​ចន្ទ​នេះ​ប្រទេស​ថៃ​នឹង​ចាប់ផ្តើម​បើក​អាជីវកម្ម​បន្ថែមទៀត​ខ្នាត​មធ្យម​និង​ខ្ពស់​រួមទាំង​រោងកុន​និង​កន្លែង​កាយសម្ព័ន្ធ​ផងដែរ​៕