ប្រេ​ស៊ី​ល​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​១៦,៤០៩​នាក់​ទៀត​ក្នុង​មួយថ្ងៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 June, 2020 ក+ ក-

ប្រេ​ស៊ី​ល ៖ ប្រទេស​ប្រេ​ស៊ី​ល​បាន​ស្ថិតនៅ​លំដាប់​ទី​២ បន្ទាប់ពី​សហរដ្ឋអាមេរិក ទាក់ទង​នឹង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ច្រើនជាងគេ​បំផុត នៅលើ​ពិភពលោក បន្ទាប់ពី​ប្រទេស​នេះបាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណាថ្មីចំនួន​១៦,៤០៩​នាក់ ដែល​ត្រូវបាន​រកឃើញ​ក្នុង​រយៈពេល​២៤​ម៉ោង ដែល​នាំ​ឲ្យ​ចំនួន​ករណី​ឆ្លង​នៅ​ទូទាំងប្រទេស កើនឡើង​ដល់​៥១៤,៨៤៩​នាក់​។​ នេះ​បើ​យោងតាម​ប្រភពពី CGTN​។​

​ប្រទេស​ប្រេ​ស៊ី​ល​ក៏បាន​កត់ត្រា​ចំនួន​អ្នកស្លាប់ ដោយសារ​វីរុស​កូ​រ៉ូ​ណា​ថ្មី ចំនួន​៤៨០​នាក់ ក្នុង​រយៈពេល​២៤​ម៉ោង​កន្លងមក ដែល​នាំ​ឲ្យ​ករណី​ស្លាប់​សរុប​កើន​ដល់​២៩,៣១៤​នាក់ នេះ​បើ​យោងតាម​ក្រសួងសុខាភិបាល​របស់​ប្រទេស​នេះ​។​

​គិត​មកដល់ពេលនេះ​ប្រទេស​ប្រេ​ស៊ី​ល​មាន​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​ខ្ពស់​ជាងគេ​លំដាប់​ទី​៤ នៅ​ទូទាំង​ពិភពលោក នេះ​បើ​យោងតាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins University៕