៥ខែដើមឆ្នាំនេះ កម្ពុជានាំអង្ករចេញជាង៣៥ម៉ឺនតោន និងទទួលបានចំណូលជាង២៤១លានដុល្លារ
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០នេះ កម្ពុជានាំអង្ករចេញបានជាង ៣៥ម៉ឺនតោន និងរកចំណូលបានជាង ២៤១ លានដុល្លារ។
របាយការណ៍ផ្សព្វផ្សាយនៅថ្ងៃទី១ ខែមិថុនានេះ បានបញ្ជាក់ថា ប្រទេសចិនបានគ្រប់គ្រងចំនួន៣៨ភាគរយ នៃទីផ្សារនាំចេញរបស់កម្ពុជា បន្ទាប់មកគឺបណ្តាប្រទេសនៅក្នុងអឺរ៉ុបចំនួន ៣៤ភាគរយ បណ្តាប្រទេសមួយចំនួននៅក្នុងអាស៊ានចំនួន ១៣ភាគរយ និងប្រទេសផ្សេងៗ រួមមានអូស្ត្រាលី ហ្គាប៉ុង សហរដ្ឋអាមេរិក។ល។ មានចំនួន ១៥ភាគរយ៕