លោក Trump បានធ្វើការប្រកាសបែបនេះនៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិអាមេរិក ចំពេលដែលប៉ូលិស បាញ់ឧស្ម័នបង្ហូរបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករ នៅតាមដងផ្លូវ នៅក្បែរសេតវិមានតែម្ដង។
ជុំវិញបញ្ហានេះលោក Trump បានគូសបញ្ជាក់យ៉ាងដូច្នេះថា“អ្វីដែលបានកើតឡើងក្នុង រដ្ឋធានីវ៉ាស៊ីនតោន កាលពីយប់មុន គឺជារឿងមិនអាចអត់ឱនឱ្យបាន…ខ្ញុំកំពុងបញ្ជូនកងទ័ពប្រដាប់អាវុធធុនធ្ងន់រាប់ពាន់នាក់, រួមទាំងយោធា និងកងកម្លាំង រក្សាសណ្ដាប់ធ្នាប់ ដើម្បីបញ្ឈប់កុបកម្ម, ការបំផ្លិចបំផ្លាញទ្រពសម្បត្តិ និងការវាយប្រហារលើអ្នកមិនដឹងអី។
សូមជម្រាបថា ការផ្ទុះឡើងនូវបាតុកម្មនេះក្រោយការស្លាប់របស់ពលរដ្ឋស្បែកខ្មៅអាមេរិកលោក George Floyd នៅទីក្រុង Minneapolis នៃរដ្ឋ Minnesota កាលពីសប្តាហ៍ កន្លងទៅ។ ចំណែកឯមនុស្សជាង៤,០០០នាក់ ក៏ត្រូវបានប៉ូលិសឃាត់ខ្លួនផងដែរ ខណៈបច្ចុប្បន្នបាតុកម្មតវ៉ាបានក្លាយទៅជាកុបកម្មដ៏ហិង្សា៕