ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៦.៤លាននាក់ ស្លាប់ជាង ៣៨ម៉ឺននាក់
បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៦,៤៧៣,០៩៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៨១,៧០៦នាក់ និងជាសះស្បើយឡើងវិញ ២,៩៨៦,១៣៩នាក់។
គេហទំព័រដដែលបង្ហាញថា សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៨៨០,៩៥២៩ នាក់ ស្លាប់ចំនួន ១០៨,០៥៧នាក់ និងជាសះស្បើយចំនួន ៦២៥,៤១៧នាក់។ ចំណែកប្រទេសប្រេស៊ីលឈរនៅចំណាត់ថ្នាក់ទី២ ដោយមានអ្នកឆ្លង ៥៥៦,៦៦៨នាក់ ស្លាប់ចំនួន ៣១,២៧៨នាក់ និងជាសះស្បើយ ២៤០,៦២៧នាក់៕