ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះ ហើយនិងបងប្រុសបង្កើតដែលមានអាយុទើបតែ១០ឆ្នាំ បានដេកជុំគ្នាជាមួយជីតា ខណដែលក្មេងស្រីរងគ្រោះដេកក្បែជីតា ចំណែកឪពុកម្តាយ ។
ប្រភពដដែលបន្តថា ខណកំពុងតែដេកជុំគ្នានោះ បងប្រុសជនរងគ្រោះ បានភ្ញាក់បើកភ្នែកឡើង ឃើញជីតាកំពុងដេកពីលើប្អូនស្រីរបស់ខ្លួន ឃើញដូច្នោះខ្លួនក៏បិទភ្នែកសំងំដេកវិញ ចំណែកជីតាប្រហែលជាដឹងថាខ្លួនមើលឃើញ ក៏ទម្លាក់ខ្លួនដេកក្រោយក្មេងស្រីរងគ្រោះវិញដែរ ។
រហូតដល់ម៉ោងប្រហែល៥ទៀបភ្លឺ បងប្រុសជនរងគ្រោះក៏នាំប្អូនស្រីរបស់ខ្លួនដើរមកផ្លូវ ដើម្បីរកឡានជិះទៅខេត្តសៀមរាប ជួបជាមួយជីដូន នៅឯខេត្តសៀមរាប ។ ទន្ទឹមនោះជីតាកំហូចបានគម្រាមមិនឱ្យក្មេងទាំង២ និយាយប្រាប់អ្នកណានោះទេ បើហ៊ាននិយាយគាត់នឹងសម្លាប់ចោល។ ប៉ុន្តែពេលកំពុងឈរចាំឡាន អ្នកជិតខាងឃើញក៏ហៅមកសួរនាំ ពេលនោះក្មេងទាំង២ បាននិយាយប្រាប់អស់ពីសកម្មភាពរបស់ជីតារបស់ខ្លួន។
បន្ទាប់ពីពួកគាត់បានស្តាប់ការរៀបរាប់របស់ក្មេងទាំង២រួនេះរួច ក៏រាយការណ៍ទៅប៉ូលីស ភ្លាមៗនោះប៉ូលីសក៏ចុះមកភ្លាម ធ្វើការឃាត់ខ្លួនជនសង្ស័យជាជីតាកំហូចនោះ តែម្តងព្រមទាំងបានទូរសព្ទហៅឪពុកម្តាយក្មេងស្រីរងគ្រោះ ដែលនៅខេត្តបាត់ដំបងនោះឱ្យដឹង និងដាក់ពាក្យប្តឹងផងដែរ។
ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ ប៊ូ សេង អាយុ៧៦ឆ្នាំ មុខរបរកសិករ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ខ.ស.ម ភេទស្រី អាយុ៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឃុំកើតហេតុខាងលើ។ ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ និងការបញ្ជាក់ពីគ្រូពេទ្យ ជនសង្ស័យត្រូវបានបញ្ជូនខ្លួន ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដៀម្បីចាត់ការបន្តទៅតាមច្បាប់៕