តុលាការចោទប្រកាន់ប៉ូលិស៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ George Floyd
អាមេរិក ៖ តុលាការក្រុង Minnesota កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ បានធ្វើការចោទប្រកាន់មន្រ្តីប៉ូលិសម្នាក់ដែលសង្កត់ជង្គង់លើ ក របស់ George Floyd ពីបទ ឃាតកម្ម និងចោទប្រកាន់ប៉ូលិស ៣នាក់ទៀត ដែលនៅកន្លែងកើតហេតុពីបទ សមគំនិតប្រព្រឹត្តអំពើឃាតកម្មនេះ។ នេះបើយោងតាមសារព័ត៌មានCNN។
តុលាការជឿជាក់ថា ការចោទប្រកាន់នេះ គឺជាដំណើរការស្វែងរកយុត្តិធម៌សម្រាប់គ្រួសាររបស់ Floyd សហគមន៍ និងរដ្ឋ។
ប៉ូលិសដែលប្រើជង្គង់សង្កត់ក Floyd រយៈពេល ៩នាទី មានឈ្មោះថា Derek Chauvin ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន យកមកដាក់នៅមណ្ឌលកែប្រែក្រុង Minnesota។ ចំណែកប៉ូលិស ៣នាក់ទៀតដែលពាក់ព័ន្ធរួមមានឈ្មោះ Thomas Lane, J. Alexander Kueng និង Tou Thao។ អ្នកទាំងបី ទើបតែត្រូវចាប់ដាក់ពន្ធនាគារកាលពីថ្ងៃពុធម្សិលមិញ៕