តុលាការកំពូលចេញដីកាកោះហៅលោក សយ សុភាព
ភ្នំពេញ៖ មហាអយ្យការអមតុលាការកំពូល កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ កន្លងទៅនេះ បានចេញដីកាកោះ ចំនួនពីរ អោយលោក សយ សុភាព នាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ចូលរួមក្នុងសវនាការ ដែលគ្រោងបើកធ្វើឡើងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ ខាងមុខនេះ។
ដីកាកោះមួយពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌ ដែលប្ដឹងដោយឈ្នោះ ទូច គង្គា មានមុខងារជាមន្ដ្រី អាវុធហត្ថលើផ្ទៃប្រទេស និងដីកាកោះមួយទៀតពាក់ព័ន្ធសំណុំរឿងរដ្ឋប្បវេណី ដែលលោក សយ សុភាព បានប្ដឹងនាពេលកន្លងមក៕